គ្រូបង្វឹកក្រុម Crystal Palace លោក Patrick Vieira កំពុង “ជំរុញ” យ៉ាងខ្លាំងក្នុងការនាំយកខ្សែបម្រើកណ្តាលរបស់ Manchester United កីឡាករ Donny van de Beek ទៅកាន់ទឹកដី Selhurst Park ។
ខ្សែបម្រើសញ្ជាតិហូឡង់រូបនេះ ត្រូវបានទាក់ទងជាមួយ Palace កាលពីថ្ងៃអង្គារ។ The Athletic បានរាយការណ៍ថា Vieira កំពុង “ស្វែងយល់ពីលទ្ធភាពនៃការយក” Van de Beek ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រយៈពេលដែលនៅសល់នៃរដូវកាលនេះ។ ឥឡូវនេះក្លឹបកំពុងពិភាក្សាយ៉ាងស៊ីជម្រៅជាមួយ Man United បើកចំហរក្នុងការខ្ចីជើងសម្រាប់កីឡាករវ័យ ២៤ ឆ្នាំរូបនេះ។
Fabrizio Romano អះអាងថាការពិភាក្សាកំពុងត្រូវបានធ្វើឡើងដើម្បីកំណត់ “ការធានារ៉ាប់រងប្រាក់ខែ” មានប្រហែល ១២០,០០០ ផោនក្នុងមួយសប្តាហ៍។
Van de Beek បានចុះហត្ថលេខាដំបូង ៣៥ លានផោនពី Ajax ក្នុងខែសីហា ឆ្នាំ ២០២០។ ប៉ុន្តែគាត់បានតស៊ូដើម្បីវិវឌ្ឍខ្លួនឯងនៅ Old Trafford ហើយគាត់មិនទាន់ចាប់ផ្តើមការប្រកួត Premier League នៅរដូវកាលនេះទេ ដោយបានបង្ហាញខ្លួនត្រឹម ១៤ ដងតែប៉ុណ្ណោះ៕