ភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសាររថយន្តមួយគ្រឿងបានបុករះ នៅលើផ្លូវជាតិលេខ៤ សង្កាត់កំបូល រាជធានីភ្នំពេញ បណ្តាលអោយមនុស្ស ២នាក់ បានស្លាប់ ក្នុងនោះមានក្មេងទើបតែអាយុ ៧ខែទៀត។
បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា រថយន្តបង្កម៉ាកលុច្សស៊ីសពាក់ស្លាកលេខ ភ្នំពេញ 2AA-4566 បានបុករះទៅលើម៉ូតូ 2 គ្រឿង នឹង កង់បីឥណ្ឌា 2គ្រឿង បណ្ដាលអោយកង់បីក្រឡាប់ផ្ងារជើង និង ធ្លាក់ប្រឡាយហើយចំណែកឯម៉ូតូ សង់ឌ្រីម ដែលបើកបរដោយបុរសជាប្ដីប្រពន្ធ នឹង កូនអាយុ 7ខែ ត្រូវបានរថយន្តបុកឡើងខ្ទិចបណ្ដាលអោយ ម្ដាយក្មេង នឹង ក្មេងអាយុ 7 ខែ បានស្លា.ប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ រីឯអ្នករងរបួសជាច្រើននាក់ទៀតក៏បញ្ជូនទៅកាន់មន្ទីពេទ្យដើម្បីសង្គ្រោះជីវិតផងដែរ ។
តាមការបញ្ជាក់ពីសាក្សីនៅកន្លែងកើតហេតុជំហានដំបូងបានសន្និដ្ឋានថា ជនជាតិចិនដែលបើកបររថយន្តនេះ ក្រោមសាជាតិស្រវឹងក្នុងខ្លួនហើយប្រជាពលរដ្ឋបានស្វាគមន៍ម្នាក់មួយដៃមួយជើងព្រោះទប់កំហឹងមិនបាន៕
ប្រភព៖ សហការី