យោងតាមទស្សនៈអតីតតារាឆ្នើមរបស់បិសាចក្រហមលោក Paul Parker លើកឡើងថា Manchester United នឹងឈ្នះពាន Premier League ប្រសិនបើពួកគេចុះហត្ថលេខាផ្ទេរកីឡាករ Declan Rice និង Jude Bellingham។
Rice ត្រូវបានគេកំណត់ថា ជាគោលដៅខ្សែបម្រើចម្បងរបស់ Man United ដែលបានបង្ហាញខ្លួនឱ្យក្រុម West Ham នៅ Old Trafford កាលពីចុងសប្តាហ៍មុន ប៉ុន្តែបានចាកចេញពីទីលានជាមួយការខកចិត្ត បន្ទាប់ពីការឈ្នះចុងម៉ោងរបស់ Marcus Rashford។
ទន្ទឹមនឹងនេះដែរ តារាឆ្នើមរបស់ក្រុម Borussia Dortmund កីឡាករ Bellingham បានក្លាយជាកីឡាករដែលក្លិបធំៗចាប់អារម្មណ៍ បន្ទាប់ពីបានចូលរួមជាមួយក្លឹបនៅប្រទេសអាល្លឺម៉ង់ និងនៅលើឆាកអន្តរជាតិជាមួយក្រុមអង់គ្លេស។
លោក Parker បាននិយាយថា៖ “ប្រសិនបើអ្នកនាំយក Declan Rice មកចូលរួមនៅក្នុងរយៈពេល១២ខែ គេនឹងក្លាយជាប្រធានក្រុមរបស់អ្នក ដោយគ្មានការសង្ស័យអ្វីបន្ដិចឡើយ”។
“ប្រសិនបើអ្នកអាចនាំយក កីឡាករទាំងពីរនាក់(Rice និង Bellingham) មកជាមួយគ្នា ពេលនោះអ្នកមានប្រភេទខ្សែបម្រើដែលអាចឈ្នះ Premier League”។
“នៅពេលដែលខ្ញុំមើលការលេងរបស់ Bellingham ខ្ញុំពិតជាពេញចិត្ត។ ខ្ញុំពេញចិត្តរឿងពិតដែលថា គេមិនចង់ឈរជើងតែមួយតំណែង។ គេមិនចង់ក្លាយជាកីឡាករដែលអ្នកគាំទ្រហៅថា ខ្សែបម្រើកណ្ដាលនោះទេ។ គេចង់ធ្វើជាកីឡាករដែលលេងនៅតំបន់កណ្ដាល ដែលខ្ញុំពេញចិត្ត”៕