បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano អ្នកសារព័ត៌មានកីឡា បានអោយដឹងថា ព័ត៌មានទាក់ទងនឹងការផ្ទេររបស់កីឡាករសាច់ដុំ Adama Traore នៅមិនទាន់បានព្រមព្រៀងគ្នានោះទេ។ ប៉ុន្តែខាងលើ Tottenham សង្ឃឹមថានឹងអាចបញ្ចប់នៅកិច្ចព្រមព្រៀងមួយនេះបាននៅពេលឆាប់ៗខាងមុខ។ ការពិភាក្សាគ្នានឹងត្រូវធ្វើឡើងនៅប៉ុន្មានម៉ោងទៀត និងនៅថ្ងៃស្អែក។
ចំពោះលក្ខខណ្ឌផ្ទាល់ខ្លួនខាងក្លឹប Tottenham បានពិភាក្សាជាមួយនឹងកីឡាករ Adama ហើយ៕