Klopp បង្ហាញ​តម្រុយ​ចង់បាន​កីឡាករ​មួយ​រូប​របស់ Arsenal

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​អ្នក​សារព័ត៌មាន​កីឡា លោក Fabrizio Romano នៅ​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២២​នេះ​ថា អ្នកចាត់ការ​ទូទៅ​របស់ Liverpool លោក Jurgen Klopp បាន​លើក​ឡើង​ម្តងទៀត​ពី​ខ្សែបម្រើ​ស្លាប​របស់​ក្លឹ​ប Arsenal គឺ​កីឡាករ Gabriel Martinelli នៅ​ថ្ងៃនេះ​ថា “​កីឡាករ Martinelli! យើង​នឹង​និយាយ​អំពី​កីឡាករ​រូប​នេះ​នៅ​ពេល​អនាគត​។ ខ្ញុំ​អាច​សន្យា​បាន​” ។

ក្នុង​នោះ​លោក Klopp បាន​បន្ថែម​ថា “​បើ​គ្មាន​របួស គ្មាន​របួស​ធ្ងន់ធ្ងរ​ៗ នោះ Martinelli នឹង​មាន​អាជីព​ដល់​ល្អ​មួយ​”៕