ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនគណនីហ្វេសបុក សុំមិនបញ្ចេញឈ្មោះ បានផ្ញើសារក្នុងប្រអប់សារផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា ៖ សូមជម្រាបសួរលោកឧត្តមស្នងការនគរបាលខេត្តកណ្តាល ខ្ញុំមានករណីមួយ គាត់ជាប្អូនស្រីរបស់ខ្ញុំត្រូវប្តីគំរាមប្រើប្រាស់អាវុធខុសច្បាប់សម្លាប់ប្រពន្ធនៅពេលប្រពន្ធតាមទាន់ប្តីនោះដេកអោបស្រីក្នុងបន្ទប់ផ្ទះជួលម្តងជាពីរដង។ ករណីនេះសូមលោកឧត្តមសេនីយ៍ស្នងការមេត្តាជួយស្ត្រីទន់ខ្សោយគេចផុតពីគំរាមសម្លាប់។ បច្ចុប្បន្នប្រសិនគ្មានជ្រោមជ្រែងផ្នែកច្បាប់ទេ នោះប្អូនស្រីនឹងត្រូវបានប្តីកំហូចបណ្តេញចេញពីផ្ទះ និងប៉ុនប៉ងសម្លាប់។ សូមបញ្ជាក់គាត់រៀបការជាមួយគ្នា២៥ឆ្នាំមកហើយ ពុំដែលមានហេតុកើតឡើងចឹងឡើយ ទើបតែមួយរយៈពេលនេះ ទើបប្តីមានស្រីនៅផ្ទះជួល។ ប្តីឈ្មោះ យ៉ត ប្រុស អាយុ៤២ឆ្នាំ មុខរបរមិនទៀងទាត់ នៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាមដោយមានការចង្អុលបង្ហាញពីក្រុមប្រតិកម្មរហ័សខេត្ត លោកអធិការ និងក្រុមប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង បានបញ្ជាឲ្យកម្លាំងផ្នែកព្រហ្មទណ្ឌ និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះពុទ្ធ ពិនិត្យករណីខាងលើ។
ជាលទ្ធផល៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះពុទ្ធ រួមសហការជាមួយកម្លាំងផ្នែកជំនាញនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋានស្រុកកណ្ដាលស្ទឹង បានស្រាវជ្រាវឲ្យដឹងថា ៖ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ បានអញ្ជើញឈ្មោះ យ៉ត ប្រុស អាយុ ៤២ឆ្នាំ និង ប្រពន្ធ មានទីលំនៅភូមិ ក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដេីម្បីធ្វើការសាកសួរ។ ក្រោយពីសាសួរឈ្មោះ យ៉ត ប្រុស ជាប្តីបានសារភាពថា កន្លងមកខ្លួនធ្លាប់បានប្រេីប្រាស់អាវុធ កែច្នៃ(កាំភ្លើងបាញ់សត្វ) តែពុំធ្លាប់គំរាមបាញ់សម្លាប់ប្រពន្ធខ្លួនឡើយ ប៉ុន្តែបច្ចុប្បន្ននេះពុំមានអាវុធកែច្នៃនោះទៀតទេ ហេីយនៅយប់ថ្ងៃទី ១៦ ខែ មករា ឆ្នាំ២០២២ វេលាម៉ោង ០០:៣០នាទី ប្រពន្ធរបស់ឈ្មោះ យ៉ត ប្រុស បានឃេីញប្តីរបស់ខ្លួនដេកជាមួយស្រីថ្មី ភ្លាមនោះប្រពន្ធរបស់ឈ្មោះ យ៉ត ប្រុស បានទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះពុទ្ធ ជួយអន្តរាគមន៍។
ក្រោយការសាកសួរចប់ ប្រពន្ធរបស់ឈ្មោះ យ៉ត ប្រុស បានសំណូមពរផ្នែកព្រហ្មទណ្ឌស្រុក ឲ្យធ្វើកិច្ចសន្យាអប់រំប្តី របស់ខ្លួនបញ្ឈប់សកម្មភាពភាពខាងលេីទៀត និងហាមដាច់ខាតប្រើប្រាស់អាវុធកែច្នៃគ្រប់ប្រភេទចាប់ពីពេលនេះតទៅ។ អាស្រ័យហេតុនេះ សូមសាធរណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប៕