ខ្សែប្រយុទ្ធប្រេស៊ីល Oscar ដែលបានចាកចេញពី Chelsea ទៅប្រទេសចិនក្នុងទីផ្សារដោះដូរកីឡាករខែមករាឆ្នាំ ២០១៧ បានបញ្ជាក់ថា ការពិភាក្សាត្រូវបានធ្វើឡើងរវាង Barcelona និងអ្នកតំណាងរបស់គាត់ទាក់ទងនឹងការវិលត្រឡប់ទៅកាន់ទ្វីបអឺរ៉ុបវិញ។
កីឡាករវ័យ ៣០ ឆ្នាំរូបនេះបានបន្តនៅ Shanghai Port ខណៈតារាផ្សេងទៀតបានចាកចេញ ប៉ុន្តែគាត់ក៏អាចត្រលប់ទៅលីគអឺរ៉ុបដ៏ធំមួយវិញ នៅពេលខាងមុខផងដែរ។
ថ្លែងក្នុង TNT Sports Oscar បាននិយាយថា “បាទ នេះជាការពិត”។ Barcelona បានទាក់ទងភ្នាក់ងាររបស់ខ្ញុំ ដើម្បីដឹងពីលទ្ធភាពនេះ ពួកគេដឹងថាបាល់ទាត់នៅក្នុងប្រទេសចិននឹងឈប់រហូតដល់ខែមីនា។ ប៉ុន្តែ Barca កំពុងប្រឈមមុខនឹងពេលវេលាដ៏លំបាកមួយនៅពេលនេះ”។
គួរបញ្ជាក់ថា Oscar រកបាន ៥៤០,០០០ ផោនក្នុងមួយសប្តាហ៍នៅក្នុងប្រទេសចិន ហើយបានសារភាពថាគាត់នឹងត្រូវកាត់បន្ថយប្រាក់ខែ ដើម្បីចូលរួមជាមួយ Barca៕