រថយន្ត​ដឹក​ដី​រ៉េ​ចង្កូត ទៅ​បុក​បង្គោល​ភ្លើង និង​រថយន្ត​ចត​ចោល

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ១០:២០​នាទី​យប់​ថ្ងៃ​ទី ២១ ខែមករា ឆ្នាំ​២០២២ មាន​ករណី​បុរស​ម្នាក់​បេ​ី​ក​រថយន្ដ​ដឹក​ដី​ធុន​ធំ​បាន​រ៉េ​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ហេ​ី​យ​បន្ត​ទៅ​បុក​រថយន្ដ​មួយ​គ្រឿង​ទៀត​ដែល​ចតចោល ហេតុការណ៍​ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

ក្រោយ​ពេល​កេ​ី​ត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​មក​ធ្វើការ​វាស់វែង​និង​យក​រថយន្ត​ទាំង​ពីរ​ទៅ​រក្សា​ទុក​រង​ចាំ​ការ​តាម​ពេល​ក្រោយ​៕