Goal បានឲ្យដឹងថា Arsenal កំពុងតែពិភាក្សាដើម្បីចុះហត្ថលេខាលើអ្នកចាំទី Matt Turner របស់ក្រុមជម្រើសជាតិសហរដ្ឋអាមេរិក។
របាយការណ៍នៅក្នុងសហរដ្ឋអាមេរិកបានអះអាងថា Arsenal បានដាក់សំណើដេញថ្លៃប្រហែល ៥ លានផោន (៧ លានដុល្លារ) សម្រាប់ Turner ទោះបីជាប្រភពនៅសហរដ្ឋអាមេរិក និងអង់គ្លេសបានលើកឡើងថា ការពិភាក្សាប្រហែលជាមិនទាន់មានភាពរលូននៅឡើយ។
ក្រុមកាំភ្លើងធំ កំពុងស្វែងរកការជំរុញតាមរយៈកិច្ចព្រមព្រៀងសម្រាប់កីឡាករវ័យ ២៧ ឆ្នាំរូបនេះ ដោយអនាគតរបស់ Bernd Leno ជាមួយក្លឹបកំពុងស្ថិតក្នុងភាពស្រពិចស្រពិល។
បច្ចុប្បន្ន Turner លេងប្រកបអាជីពនៅ MLS សម្រាប់ New England Revolution ហើយការពិភាក្សាអំពីការផ្ទេរមួយកំពុងបន្ត៕