ក្លឹ​ប​នៅ​អង់គ្លេស​មួយ កំពុង​ពិចារណា​លើ Dembele

0

បរទេស​៖ ក្លឹ​ប​តោ​ខៀវ​កំពុង​សម្លឹង​ឃើញ​តារា​ឆ្នើម​របស់ Barca ដែល​កំពុង​ចង់​ចាកចេញ​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ The Sun នៅ​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​ក្លឹ​ប Chelsea បាន​រៀបចំ​ក្នុង​ការ​តាម​ប្រ​ម៉ា​ញ់​យក​កីឡាករ Ousmane Dembele របស់​ក្លឹ​ប Barcelona​។

កីឡាករ​វ័យ ២៤​ឆ្នាំ​រូប​នេះ នឹង​ត្រូវ​ចប់​កុងត្រា​នៅ​រដូវក្តៅ​ខាង​មុន ប៉ុន្តែ​ខាង​ក្លឹ​ប​នឹង​អោយ​គាត់​ចាកចេញ​មុន​នឹង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នា​រដូវរងា​នេះ​ត្រូវ​បិទ​។

ក្លឹ​ប Chelsea កំពុង​តែ​ពិចារណា​ចំពោះ​ការ​ផ្ទេរ​យក Dembele​នេះ ប៉ុន្តែ​នៅ​មិន​ទាន់​ដឹង​ថា​គួរតែ​ទិញ​ផ្តាច់ ឫ​ក៏​ខ្ចី​ជើង​៕