អីយ៉ា​ស់​! Cristiano Ronaldo ប្រកាស​ថា​នឹង​ចាក​ចេញពី Man Utd ប្រសិនបើ​…!

0

យោង​តាម​ប្រភព​ពី​សារព័ត៌មាន​អេ​ស្ប៉ា​ញ AS បាន​ឲ្យ​ដឹង​ថា Cristiano Ronaldo នឹង​មិន​បន្ដ​លេង​នៅ Manchester United នោះ​ទេ ប្រសិនបើ​ពួក​គេ​មិន​អាច​ទទួល​បាន​កៅអី​ចូលរួម​ប្រកួត UEFA Champions League នៅ​រដូវ​កាល​ក្រោយ​។

ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្កា​ល់​រូប​នេះ នៅ​មាន​មហិច្ឆតា​ចង់​ឈ្នះ​ពាន​ធំ​បំផុត​សម្រាប់​ក្លិប​អឺរ៉ុប​លើក​ទី​៦ ដើម្បី​អាច​តាម​ស្មើ​អតីត​កីឡាករ Paco Gento ដែល​ទើប​ចែក​ឋាន​ថ្មី​ៗ​នេះ​។

ក្រោយ​ចែកផ្លូវ​គ្នា​ពី Juventus Ronaldo បាន​ត្រឡប់​មក​ចូលរួម​ក្លិប​បិសាច​ក្រហម​ជា​ថ្មី​ម្តងទៀត កាលពី​រដូវក្ដៅ​កន្លង​ទៅ ប៉ុន្ដែ​អ្វី​ៗ​មិន​អាច​កើតឡើង​តាម​ការ​រំពឹង​នោះ​ទេ​។

ក្រុម​ដែល​បច្ចុប្បន្ន​ដឹកនាំ​ដោយ អ្នកចាត់ការ​ស្ដីទី​លោក Ralf Rangnick មាន​គម្លាត​៥​ពិន្ទុ​ពី​ក្រុម​លេខ​៤ និង​៧​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង​។

ទោះជា​យ៉ាងណា Ronaldo ជា​កីឡាករ​មាន​គ្រាប់​បាល់​ច្រើន​បំផុត​នៅ Champions League ដោយ​រកបាន​សរុប ១៤០​គ្រាប់ ហើយ​គេ​ក៏​ជា​កីឡាករ​បាល់ទាត់ ដែល​រក​គ្រាប់​បាល់​ជូន​ក្រុម​ជម្រើសជាតិ​ច្រើន​បំផុត ១១៥​គ្រាប់ និង​ទទួល​បាន​ពាន Special Award ពី FIFA ផង​ដែរ​៕