Rangnick ប្រាប់​ពី​ហេតុផល​ដែល​ប្តូរ Ronaldo ចេញ

0

លោក Ralf Rangnick បាន​ពន្យល់​ប្រាប់​ពី​មូលហេតុ​ដែល​លោក​ប្តូរ Christiano Ronaldo ចេញ​ក្នុង​ការ​ប្រកួត​ទល់​នឹង Brentford ថា​វា​គឺជា​យុទ្ធសាស្ត្រ​។

គួរ​រំលឹក​ថា Brentford បាន​បើកទ្វារ​ទទួល​ក្រុម​ភ្ញៀវ Manchester United ក្នុង​ការ​ប្រកួត​ក្រប​ខណ្ឌ Premier League ដោយ​លទ្ធផល ចាញ់​ក្រុម​បិសាច​ក្រហម ៣-១​។

ពិត​ណាស់ កីឡាករ​របស់​បិសាច​ក្រហម​ដូច​ជា Anthony Elanga ,Mason Greenwood និង Marcus Rashford លេង​សហការ​គ្នា​បាន​យ៉ាង​ល្អ ដែល​រកបាន​ម្នាក់ ១​គ្រាប់​ជួយ​ឲ្យ Man United ទទួល​បាន​៣​ពិន្ទុ ខណៈ​ដែល​រៀមច្បង CR7 បាន​បញ្ចេញ​ការ​ខឹងសម្បា​បន្ទាប់​ពី​ត្រូវ​បាន​គ្រូបង្វឹក​ប្តូរ​ចេញ នៅ​នាទី​ទី​៧១ ជំនួស​ដោយ ប្រធាន​ក្រុម Harry Maguire​។

ទោះជា​យ៉ាងណា ក្រោយ​បញ្ចប់​ការ​ប្រកួត​លោក Rangnick បាន​ពន្យល់​ថា​៖ “​គាត់​បាន​សួរ​ខ្ញុំ​ថា ហេតុ​អ្វី​ក៏​ជា​ខ្ញុំ? ហេតុ​អ្វី​បាន​ប្តូរ​គេ​ចេញ​! ពេល​នោះ​ខ្ញុំ​បាន​ឆ្លើយ​ថា ស្តាប់​ខ្ញុំ​ណា “​ដូ​” ខ្ញុំ​ធ្វើការ​សម្រេចចិត្ត​នេះ គឺ​ដើម្បី​ផលប្រយោជន៍​ក្រុម​ទាំងមូល​។ ពួក​យើង​ធ្លាប់​ជួប​ស្ថានការណ៍​បែប​នេះ​ម្ដង​រួច​មក​ហើយ កាលពី ៥ ថ្ងៃមុន​នៅ Villa Park ដែល​ត្រូវ​បាន​គេ​វាយបក​វិញ ២​គ្រាប់​។ ពិត​ណាស់​ខ្ញុំ​មិន​ចង់​ឲ្យ​កើត​មាន​កំហុស​ច្រំ​ដែល​នោះ​ទេ​។ ដោយ​ខ្ញុំ​សំរេច​ដាក់ Harry Maguire ចូល​ដើម្បី​ឲ្យ​មាន​ខ្សែការពារ​៥​នាក់ និង​នាំ​ខ្សែប្រយុទ្ធ​ស្លាប Rashford ចូល​ដោយ​គេ​មាន​ល្បឿន​លឿន​។ ខ្ញុំ​គិត​ថា​វា​ជា​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​។ ខ្ញុំ​គ្មាន​បញ្ហា​អ្វី​ជាមួយ Ronaldo ទេ គេ​ទើបតែ​វិល​ត្រឡប់​ពីរ​បួស ហើយ​គេ​មិន​បាន​ចូល​ហ្វឹកហាត់ ជាង​មួ​យស​ប្តា​ហ៍​កន្លះ​មក​ហើយ​។ ម្យ៉ាងវិញទៀត ពួក​យើង​បាន​ពិភាក្សា​គ្នា​រួច​ហើយ មុន​ការ​ប្រកួត FA Cup នៅ​មុន​ការ​ប្រកួត​លី​ក ដោយ​គាត់​ប្រាប់​ខ្ញុំ​ថា​គាត់​មាន​បញ្ហា​ត្រគាក ហើយ​ពួក​យើង​ក៏​បាន​ព្រមព្រៀង​គ្នា​ហើយ ដោយ​មិន​ចង់ឱ្យ​មាន​បញ្ហា​ណាមួយ​កើតឡើង​បន្ថែម​លើ​របួស​នោះ​ទេ​។ តួយ៉ាង ថ្ងៃនេះ​គាត់​ជា​សះស្បើយ ដូច្នេះ​ខ្ញុំ​បាន​ដាក់​ឲ្យ​ចូល​លេង​តាំងពី​ដើម​តង់ ដោយ​គ្មាន​បញ្ហា​។ ហើយ​ពេល​ខាង​មុខ គ្រប់​គ្នា​ច្បាស់​ជា​ដឹង​ថា ជ័យជម្នះ​របស់​ក្រុម​គឺជា​រឿង​សំខាន់​បំផុត “៕