Paul Pogba ទទួលបានការជំរុញទឹកចិត្តឱ្យចាកចេញពី Manchester United ក្នុងរដូវក្ដៅខាងមុខនេះ ដោយសារគេតែងតែទទួលការស្ដីបន្ទោស នៅពេលដែលក្រុមបិសាចក្រហម មិនទទួលបានលទ្ធផលល្អ។
កិច្ចសន្យារបស់ខ្សែបម្រើបារាំងរូបនេះជាមួយ Man Utd នឹងផុតកំណត់នៅដំណាច់រដូវកាលនេះ ហើយគេទំនងចាកចេញដោយមិនមានតម្លៃផ្ទេរ។
អតីតខ្សែប្រយុទ្ធរបស់ Aston Villa លោក Gabby Agbonlahor បានថ្លែងប្រាប់ talkSPORT ថា៖ “ខ្ញុំមិនបន្ទោស Paul Pogba ទេ។ Paul Pogba គឺតែងតែមិនត្រូវបានអ្នកគាំទ្រ Manchester United ឱ្យតម្លៃ”។
“ពេលនេះ Paul Pogba បានរងរបួសច្រើនខែ អ្នកមិនអាចបន្ទោសគេបានទេ សម្រាប់គុណប្រយោជន៍របស់ Manchester United។ ខ្ញុំប្រាកដថាលោក Graeme Souness និងអ្នកវិភាគដទៃទៀតចូលចិត្តបន្ទោស Pogba ប៉ុន្ដែពួកគាត់មិនអាចបន្ទោសបានទេ”។
“ប្រសិនបើខ្ញុំជា Pogba ខ្ញុំនឹងទៅ ហើយចុងកុងត្រា៤ ទៅ៥ឆ្នាំចុងក្រោយជាមួយ Real Madrid។ ចាកចេញពី Manchester United ខ្ញុំមិនបន្ទោសគេសោះឡើយ”៕