បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មានកីឡា លោក Fabrizio Romano នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថា នាយកក្លឹប Barcelona គឺលោក Alemany បានប្រកាសថា “ច្បាស់ណាស់ដែល Dembele មិនចង់ស្នាក់នៅបន្តជាមួយនឹងក្លឹប Barcelona។ គាត់មិនចង់ក្លាយជាផ្នែកមួយរបស់ក្លឹបទៀតទេ”។
លោកបានបន្ថែមថា “ពួកយើងបានប្រាប់ទៅ Dembele ថាអ្នកគួរតែចាកចេញអោយបានលឿន។ ពួកយើងជឿជាក់ថានឹងអាចលក់ Dembele បានមុនថ្ងៃទី៣១ ខែមករានេះ”៕