យោងតាមរបាយការណ៍បានឲ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal កំពុងពិចារណាលើសំណើខ្ចីជើងខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ពីក្លិប Al Nassr។
ប្រភពខាងលើបានអះអាងថា ក្លិបនៅអារ៉ាប៊ីសាអ៊ូឌីតមួយនេះ កំពុងចង់បានខ្សែប្រយុទ្ធសម្បូរបទពិសោធរូបនេះទៅចូលក្រុម ជាមួយកិច្ចសន្យាខ្ចីជើង ហើយអាចនឹងទិញផ្ដាច់ក្រោយចប់រដូវកាលនេះ។
យ៉ាងណាមិញ Arsenal នៅមិនទាន់ឆ្លើយតបទៅនឹងសំណើដេញថ្លៃ ដែលរួមបញ្ចូលកាតព្វកិច្ចទិញផ្ដាច់តម្លៃ ៨លានអឺរ៉ូ ប៉ុន្ដែគេជឿថាក្លិបអង់គ្លេសមួយនេះ នឹងសម្រេចចែកផ្លូវគ្នាជាមួយ ខ្សែប្រយុទ្ធជម្រើសជាតិកាបុងរូបនេះ។
Abameyang បានប្រឈមបញ្ហាចម្រូងចម្រាស់ជាច្រើន មួយរយៈចុងក្រោយនេះ ដោយគេត្រូវបានដកតំណែងប្រធានក្រុម ហើយមិនត្រូវបានកោះហៅចូលរួមការប្រកួតក្នុងក្រុមធំ បន្ទាប់ពីដើរលម្ហែនៅបរទេស។
ហើយខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំរូបនេះ បានអវត្តមានពីការប្រកួតសម្រាប់ Arsenal ៥ប្រកួតមកហើយ ត្រូវបំពេញកាតព្វកិច្ចជួយក្រុមជម្រើសជាតិកាបុង ក្នុងព្រឹត្តិការណ៍ Africa Cup of Nations។
បច្ចុប្បន្ន Arsenal កំពុងស្វែងរកកីឡាករថ្មីម្នាក់ ហើយខ្សែប្រយុទ្ធកំពុងលេចធ្លោ Dusan Vlahovic របស់ Fiorentina ជាគោលដៅធំបំផុតដែលពួកគេចង់បានមកបំពេញតំណែងខ្សែប្រយុទ្ធកណ្ដាល៕