ជាការពិតណាស់ Anthony Martial បានបញ្ជាក់យ៉ាងច្បាស់ថា គាត់ចង់ចាកចេញពី Manchester United ក្នុងទីផ្សារដោះដូរកីឡាកររដូវរងារ ហើយ GOAL អាចបញ្ជាក់ថា Juventus បានទាក់ទងជាមួយអ្នកតំណាងរបស់គាត់ហើយ។
ខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះ បានតស៊ូសម្រាប់ម៉ោងប្រកួតក្នុងយុទ្ធនាការឆ្នាំ ២០២១-២២ ដោយបានបង្ហាញខ្លួនត្រឹមតែ ១០ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ ហើយមិនមានសកម្មភាពអ្វីទាំងអស់ចាប់តាំងពីថ្ងៃទី ២ ខែធ្នូ។
យ៉ាងណាមិញ ក្លឹបយក្សនៅក្របខណ្ឌ Serie A បានទាក់ទងជាមួយតំណាងរបស់ Martial ប៉ុន្តែមិនទាន់បានធ្វើការទាក់ទងទៅកាន់ Man United នៅឡើយទេ។
លោក Massimiliano Allegri បានដាក់សំណើរទៅក្រុមប្រឹក្សាភិបាលរបស់គាត់ ក្នុងការផ្តល់ជូនខ្សែប្រយុទ្ធម្នាក់ទៀតមករួមក្រុម មុនថ្ងៃផុតកំណត់នៃទីផ្សារដោះដូរ ហើយ Martial គឺជាគោលដៅក្នុងរបស់គាត់។
ជាមួយគ្នានោះ ក៏មានការចាប់អារម្មណ៍ខ្លាំងពីក្រុម គូប្រជែង Sevilla និង Barcelona ក៏កំពុងថ្លឹងថ្លែងលើជម្រើសរបស់ពួកគេផងដែរ សម្រាប់ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ៕