លោក Thomas Tuchel បានសារភាពថា មិនមានសេចក្តីរីករាយទេនៅ Chelsea បន្ទាប់ពីក្លឹបបរាជ័យក្នុងការយកឈ្នះការប្រកួតលីកជាលើកទីប្រាំមួយក្នុងការប្រកួតចំនួនប្រាំពីរកាលពីថ្ងៃអង្គារក្នុងលទ្ធផលស្មើ ១-១ ជាមួយ Brighton ។
អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់រូបនេះ បាននិយាយថា កីឡាកររបស់គាត់មានការនឿយហត់ និងមិនសប្បាយចិត្ត ដែលត្រូវការធ្វើការយ៉ាងធ្ងន់ធ្ងរ ខណៈដែលពួកគេធ្លាក់ពីតារាង Premier League មកនៅក្រោមហង្សក្រហម។
Chelsea ឥឡូវនេះមាន ១២ ពិន្ទុតាមពីក្រោយ Manchester City ជាមួយនឹងការនៅសល់មួយប្រកួតទៀត។
លោក Tuchel បានប្រាប់ BT Sport ថា “យើងមានអារម្មណ៍ធូរស្រាល ប៉ុន្តែមិនមានសេចក្តីរីករាយអ្វីឡើយ”។ “យើងមើលទៅហត់នឿយ ។ អ្នកឃើញហើយថាយើងអស់កម្លាំងផ្លូវចិត្ត។ យើងត្រូវការថ្ងៃសម្រាកខ្លះ គ្មានដំណោះស្រាយផ្សេងទៀតទេ”។
នៅពេលឃើញ Lukaku និង Ziyech ឈ្លោះប្រកែកគ្នានៅពាក់កណ្តាលតង់ គាត់បាននិយាយថា “វាជារឿងធម្មតាទេដែលពួកគេ [Ziyech & Lukaku] និយាយ វាជារឿងធម្មតាទេដែលពួកគេមិនសប្បាយចិត្ត” ៕
សូមទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=sFxFgsIOogw