ព្រះសីហនុ៖ សមត្ថកិច្ចខេត្តព្រះសីហនុកំពុងតាមចាប់បានអ្នកបើករថយន្តបុកម៉ូតូពីក្រោយបណ្តាលឱ្យក្មេងស្រីម្នាក់ស្លាប់នៅខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅនៅតាមផ្លូវជាតិលេខ៤ម្តុំខាងមុខផ្សារអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី១៧ ខែមករាឆ្នាំ២០២២ ក្មេងស្រីដែលស្លាប់ឈ្មោះទាវ រស្មី អាយុ១៤ឆ្នាំនៅភូមិ ឃុំកើតហេតុ។
ក្មេងរងគ្រោះកំពុងបើកបរម៉ូតូ ម៉ាកហុងដា ឌ្រីមផ្លាកលេខ ព្រះសីហនុ ១I-២៩១៧ ពីខាងខេត្តព្រះសីហនុ-ភ្នំពេញ ត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកពីក្រោយបណ្តាលឱ្យក្មេងស្រីស្លាប់ភ្លាម។ ចំណែករថយន្តបង្កបានបើករត់គេចខ្លួនបាត់។
រហូតមកដល់ពេលនេះសមត្ថកិច្ចមិនទាន់ចាប់បានអ្នកបើករថយន្តបុកម៉ូតូឱ្យក្មេងស្រីម្នាក់ស្លាប់នោះនៅឡើយទេ។កម្លាំងជំនាញបន្តស្រាវជ្រាវនឹងតាមចាប់ជនបង្កយកមកទទួលខុសត្រូវចំពោះមុខច្បាប់៕
ប្រភព៖ សហការី