Robert Lewandowski ត្រូវបានគេដាក់ឈ្មោះថា The Best FIFA Men’s Award សម្រាប់ឆ្នាំ 2021 កាលពីថ្ងៃចន្ទ ខណៈដែលតារាប៉ូឡូញរូបនេះ ទទួលបានកិត្តិយសសម្រាប់ពីរឆ្នាំជាប់ៗគ្នា។
ខ្សែប្រយុទ្ធឆ្នើមរបស់ Bayern Munich បានយកឈ្នះលើការប្រកួតប្រជែងពី Lionel Messi និង Mohamed Salah ដើម្បីលើកពានផងដែរ។
ដោយឡែក Alexia Putellas ត្រូវបានគេទទួលស្គាល់ថាជាកីឡាករល្អបំផុតរបស់ FIFA បន្ទាប់ពីឈ្នះ Ballon d’Or ពីមុន ខណៈដែល Edouard Mendy, Thomas Tuchel និង Erik Lamela ស្ថិតក្នុងចំណោមអ្នកផ្សេងទៀតដែលត្រូវបានទទួលស្គាល់។
គួររំលឹកថា Lewandowski បានឈ្នះពានរង្វាន់ FIFA Club World Cup ជាមួយក្លឹបយក្សអាល្លឺម៉ង់នៅដើមឆ្នាំ 2021 បន្ទាប់មកដោយពានរង្វាន់ Bundesliga មួយផ្សេងទៀត។ គាត់ក៏ជាតួសំខាន់ក្នុងយុទ្ធនាការជម្រុះ World Cup របស់ប្រទេសគាត់ផងដែរ ដោយស៊ុតបញ្ចូលទីបាន 8 គ្រាប់ក្នុងការប្រកួតជាច្រើន៕