Bruno Fernandes កោតសរសើរមិនដាច់ពីមាត់ ចំពោះទម្រង់លេងរបស់បងមិត្តរួមក្រុម Anthony Elanga ក្នុងជំនួបជាមួយ Aston Villa កាលពីថ្ងៃអាទិត្យ។
ដូចដែលអ្នកបានឃើញលោក Ralf Rangnick បានផ្ដល់ឱកាសឲ្យកីឡាករវ័យក្មេង Elanga បង្ហាញខ្លួនក្នុងឈុតធំរបស់បិសាចក្រហម ក្នុងការប្រកួតជាមួយ Aston Villa កាលពីថ្ងៃអាទិត្យដោយលទ្ធផល 2-2 ដោយបានលេង 78 នាទី បន្ទាប់ពីប្ដូរ Jadon Sancho ជំនួស។
ក្នុងបទសម្ភាសន៍ Bruno បាននិយាយថា៖ «ដូចដែលខ្ញុំបាននិយាយហើយកាលពីរដូវកាលមុន Anthony គឺជាក្មេងម្នាក់ ដែលព្យាយាមប្រឹងប្រែង នឹងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួត។ ហើយគាត់គឺស័ក្តិសមបំផុត ក្នុងការទទួលបានឱកាសបង្ហាញខ្លួននៅលើទីលាន។ ដូចក្នុងការប្រកួតជាមួយ Aston Villa គាត់ពិតជាជួយក្រុមបានច្រើន ហើយយើងរីករាយណាស់ចំពោះគាត់»៕
សូមទស្សនាវីដេអូខាងក្រោម៖