ពិតណាស់ខ្សែការពារ Trent Alexander-Arnold បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីមួយគ្រាប់ទៀត ក្នុងការប្រកួតជ័យជម្នះ ៣-០ លើ Brentford នៅកីឡដ្ឋាន Anfield កាលពីថ្ងៃអាទិត្យកន្លងទៅ។
នេះជាគ្រាប់បាល់ assist ទី១០របស់កីឡាករអង់គ្លេសរូបនេះ ដែលមានន័យថា គេមានសង្ឃឹមខ្ពស់ក្នុងការបំបែកកំណត់ត្រាខ្សែការពារបញ្ជូនឱ្យមិត្តរួមក្រុមស៊ុតច្រើនគ្រាប់បំផុត (១៣គ្រាប់) នៅ Premier League ក្នុងមួយរដូវកាល ដែលជាកំណត់ត្រាចាស់របស់គេកាលពីរដូវកាល ២០១៩-២០។
បើគិតទៅមានតែ Thomas Muller (៦៤គ្រាប់) និង Lionel Messi (៤៧គ្រាប់) ប៉ុណ្ណោះដែលផ្ដល់បាល់ assist បានច្រើនជាង Alexander-Arnold នៅក្នុងចំណោមលីគធំៗបំផុតទាំង ៥របស់អឺរ៉ុប តាំងពីចាប់ផ្ដើមរដូវកាល ២០១៨-១៩ មក។
Muller បញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី ៦៤គ្រាប់ ខណៈ Messi ធ្វើបាន ៤៧លើក ចំណែក Alexander-Arnold វិញធ្វើបាន ៤២លើក។
ដែលមានន័យថា Alexander-Arnold បង្កើតឱកាសឱ្យមិត្តរួមក្រុមទាត់បញ្ចូលទីច្រើនជាងកីឡាករឆ្នើមដូចជា Kevin de Bruyne និង Bruno Fernandes ជាដើម៕
សូមទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=Ykt1FlyBVio