PSG ហ៊ាន​ធ្វើ​រឿង​មួយ​នេះ​ដើម្បី​រក្សា Mbappe

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Telefoot នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២២​នេះ​បានអោយ​ដឹង​ក្លឹ​ប PSG បាន​ផ្តល់​នៅ​សំណើរ​រយៈពេល​ខ្លី​មួយ​សម្រាប់​កីឡាករ Mbappe គឺ​កុងត្រា​រយៈពេល ២​ឆ្នាំ​។ ការ​ផ្តល់​នៅ​សំណើរ​នេះ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ចង់បាន​រូប​គាត់​ពី​សំណាក់​ក្លឹ​ប Real Madrid​។ ខាង​ក្លឹ​ប PSG នៅ​តែ​មាន​ក្តី​សង្ឃឹម​ក្នុង​ការ​រក្សា​ទុក​នៅ​កីឡាករ Mbappe ដ​ដែរ​។

គួរ​បញ្ជាក់​ថា Mbappe នៅ​មិន​ទាន់​មាន​ផែនការ​ណាមួយ ក្នុង​ការ​សម្រេច​ចំពោះ​អនាគត​ខ្លួន​នោះ​ទេ​។ ក្នុង​នោះ គាត់​ធ្លាប់​បាន​បញ្ជាក់​ថា​នឹង​ធ្វើការ​សម្រេច​នៅ​ចុង​ដូ​វ​កាល​នេះ ខណៈ​កុងត្រា​របស​គាត់​នឹង​ផុត​នៅ​ចុងរដូវ​កាល​នេះ​ផង​ដែរ​៕