ម្ចាស់​ក្លឹ​ប Chelsea ចង់បាន De Jong ក្នុង​តម្លៃ​…. ប៉ុន្តែ Barcelona មិន​ព្រម

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ El Nacional នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា ម្ចាស់​ក្លឹ​ប Chelsea គឺ​លោក Roman Abramovich ចង់បាន​កីឡាករ Frenkie de Jong របស់​ក្លឹ​ប Barcelona ដោយ​ហ៊ាន​ចំណាយ​លុយ ៤០​លាន​យូ​រ៉ូ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ខាង​ក្លឹ​ប​នៅ​ក្រប​ខណ្ឌ​អេ​ស្ប៉ា​ញ​មួយ​នេះ​ចង់បាន​នៅ​តម្លៃ​ប្រមាណ ៦០​លាន​យូ​រ៉ូ​។

នេះ​បើ​យោង​តាម​របាយការណ៍​បាន​បញ្ជាក់​ថា​ប្រសិនជា​ទំរង់​របស់ De Jong នៅ​តែ​បន្ត​ធ្លាក់​ទៀត​នោះ វា​នឹង​ធ្វើ​អោយ​តម្លៃ​ខ្លួន​របស់​គាត់​ធ្លាក់​មក​ត្រឹម ៥០​លាន​យូ​រ៉ូ​។ ដូច្នោះ​ក្លឹ​ប Chelsea នឹង​ត្រូវ​ប្រកួតប្រជែង​ជាមួយនឹង​ក្លឹ​ប Bayern Munich សម្រាប់​ចុះ​កុងត្រា​យក​រូប​គាត់​៕