អីយ៉ា​ស់​!! West Ham បង្ហើប​តម្លៃ​លក់ Declan Rice ហើយ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ talkSPORT នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា ក្លឹ​ប West Ham បាន​ដាក់​នៅ​តម្លៃ​របស់​កីឡាករ Declan Rice ហើយ គឺ ២០០​លាន​ផោន​។

ក្លឹ​ប Chelsea និង Manchester United នៅ​តែ​បន្ត​មាន​ព័ត៌មាន​ទាក់ទង​ជាមួយ​ខ្សែបម្រើ​ជម្រើសជាតិ​អង់គ្លេស​រូប​នេះ ប៉ុន្តែ Hammers មិន​មាន​បំណង​នឹង​ដាក់​លក់​គេ​នោះ​ទេ​៕