ភ្នំពេញ៖ កាលពីវេលាម៉ោងប្រមាណ ៣រសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២កន្លងមកនេះ សមត្ថកិច្ចជំនាញគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសំអាងមួយកន្លែង ជាផលិតផលប្រ៊េន DMLN នៅចំនុចផ្ទះលេខ៤៧២ ផ្លូវលេខដោនថោន៧ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ការចុះទៅឆែកទីតាំងខាងលើក្រោយសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ដែលបានប្រើប្រាស់ផលិតផលខាងលើធ្វើអោយប៉ះពាល់ដល់ស្បែក។
គួរបញ្ជាក់ផងដែរថាផលិតផលប្រ៊េន DMLN នេះ គឺជារបស់អ្នកស្រី ដេត ម៉ាលីណា អតីតប្រពន្ធរបស់លោក ឌួង ឆាយ។ ក្នុងប្រតិបត្តិការណ៍នេះ សមត្ថកិច្ចបានធ្វើការដកហូតនៅសម្ភារៈវត្ថុតាងយកទៅនោះទេ និងបានដកកម្លាំងទៅវិញ៕