ភាព​ចម្រូងចម្រាស​ផ្ទួន​ៗ កើតឡើង​ក្នុង​ការ​ប្រកួត​ពាន​អាហ្វ្រិក (​មាន​វី​ដេ​អូ​)

0

ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់ African Cup of Nations រវាង​ក្រុម​ជម្រើសជាតិ ទុ​យ​នេ​ស៊ី និង​ម៉ា​លី បាន​បញ្ចប់​ដោយ​ភាព​ចលាចល​កាលពី​ថ្ងៃ​ពុធ បន្ទាប់​ពី​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​លឿន​ពេក​។

អាជ្ញាកណ្តាល Janny Sikazwe សញ្ជាតិ​ហ្សំ​ប៊ី​បាន ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​នៅ​ត្រឹម​នាទី​ទី​៨៥ មុន​ពេល​សម្រេចចិត្ត​ឲ្យ​លេង​បន្ត​។ បន្ទាប់​មក​គាត់​បាន​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​ម្តងទៀត ដោយ​លើក​នេះ​នៅ​នាទី​ទី​៨៩​។ បុគ្គលិក និង​កីឡាករ​ទុ​យ​នេ​ស៊ី មាន​ភាព​ងឿងឆ្ងល់ ហើយ​សម្រុកចូល​ទីលាន ដើម្បី​តវ៉ា​នឹង​លោក Sikazwe​។

ការ​ប្រកួត​នេះ ត្រូវ​បាន​គេ​មើលឃើញ​ភាព​ចម្រូងចម្រាស​រួច​ទៅ​ហើយ ដោយ​ក្រុម​ទាំង​ពីរ​បាន​ទទួល​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​រៀង​ៗ​ខ្លួន ដោយ​កីឡាករ Ibrahima Kone ស៊ុត​បញ្ចូល​ទី​ឲ្យ​ក្រុម​ម៉ា​លី ប៉ុន្តែ​ក្រុម​ទុ​យ​នេ​ស៊ី ស៊ុត​មិន​ចូល ហើយ​កាត​ក្រហម​ក៏​ត្រូវ​បាន​ផ្តល់​ឲ្យ​កីឡាករ El Bilal Toure របស់​ក្រុម​ទុ​យ​នេ​ស៊ី​ផង​ដែរ ទាំង​អាជ្ញាកណ្តាល​មិន​ព្រម​មើល VAR ទោះ​មានការ​ស្នើ​សុំ​។

ទោះបីជា​មានការ​ពន្យា​ពេល​ក៏​ដោយ ក៏​គ្មាន​ការ​បន្ថែម​ម៉ោង​លើស ៩០​នាទី​ដែរ​។ នៅ​ទីបំផុត ក្រុម​ទាំង​ពីរ​បាន​ចាក​ចេញពី​ទីលាន ប៉ុន្តែ​ក្រុម​ម៉ា​លី ក្រោយមក​បាន​ត្រឡប់​មក​វិញ ដើម្បី​លេង​បង្គ្រប់​ប៉ុន្មាន​នាទី​ដែល​នៅ​សល់​។

យ៉ាងណា​ក្តី ទុ​យ​នេ​ស៊ី មិន​បាន​ត្រឡប់​មក​ទីលាន​វិញ​ទេ ហើយ​ម៉ា​លី ក៏​បាន​ទទួល​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​នេះ​។ សហព័ន្ធ​បាល់ទាត់​ទ្វីបអាហ្វ្រិក ដែល​ជា​អ្នក​រៀបចំ​ពានរង្វាន់ មិន​បាន​ឆ្លើយ​តប​ភ្លាម​ៗ​ចំពោះ​សំណើសុំ​ការ​អត្ថាធិប្បាយ​របស់ CNN ទេ​។

គួរ​បញ្ជាក់​ថា ជ័យជម្នះ ១-០ របស់​ម៉ា​លី បាន​ធ្វើ​ឲ្យ​ពួក​គេ​ឈរ​លើ​កំពូល​តារាង​ពូ​ល F៕