បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fabrizio Romano នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថា Cristiano Ronaldo បានប្រាប់ទៅកាន់ Sky ថា “លោក Rangnick គឺធ្វើបានល្អ។ ពិតណាស់ ខ្ញុំមកទីនេះមិនមែនចង់អោយក្លឹបប្រកួតប្រជែងយកលេខ៦, លេខ៧ ឫលេខ៥នោះទេ”។
Ronaldo បន្ថែមថា “ខ្ញុំមកទីនេះ គឺដើម្បីឈ្នះ។ ខ្ញុំជឿជាក់ថា ប្រសិនជាយើងផ្លាស់ប្តូរគំនិត ពួកយើងអាចធ្វើរឿងធំបាន”៕