Thomas Tuchel បានក្លាយជាអ្នកចាត់ការ Chelsea ដំបូងគេដែលបានដឹកនាំក្លឹបឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ពាន Carabao Cup, FA Cup និង Champions League។
Tuchel សម្រេចបានជោគជ័យកាលពីថ្ងៃពុធ ខណៈដែល Chelsea បានយកឈ្នះក្រុម Tottenham ក្នុងលទ្ធផល ១-០ ក្នុងជើងទីពីរនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Carabao Cup របស់ពួកគេ ដោយបានឈានទៅវគ្គបន្តតាមរយៈជ័យជម្នះសរុប ៣-០ ។
ក្រុមតោខៀវនឹងត្រូវជួប Liverpool ឬ Arsenal នៅវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីបានឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League និង FA Cup កាលពីរដូវកាលមុន។
នៅពេលដែលគាត់ខិតជិតដល់ខួបគម្រប់មួយឆ្នាំរបស់គាត់សម្រាប់ការកាន់តំណែងនៅតោខៀវនោះ Tuchel កំពុងរៀបចំបញ្ជីសមិទ្ធិផលដ៏គួរឱ្យចាប់អារម្មណ៍ក្នុងនាមជាគ្រូបង្វឹក Chelsea រួចហើយ។
ក្នុងចំណោមនោះគឺជើងឯក Champions League កាលពីរដូវកាលមុនដែល Chelsea ទទួលបានដោយការយកឈ្នះ Manchester City ១-០ នៅវគ្គផ្តាច់ព្រ័ត្រ។
ក្រុមតោខៀវមិនទទួលបានជោគជ័យដូចការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup កាលពីរដូវកាលមុននោះទេ ដោយចាញ់ក្រុម Leicester City ១-០ នៅកីឡដ្ឋាន Wembley កាលពីខែឧសភា៕