របៀប​ថ្មី​ផ្ញើរ​គ្រឿង​តាម​ក្រុមហ៊ុន​ដឹក​ជញ្ជូន​! ចុង​ក្រោយ​ចាប់​បាន​ទាំង​អ្នក​ផ្ញើរ និង​អ្នក​ទទួល

0

ភ្នំពេញ៖ កាលពី​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២២ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ រុ​ឹ​ម មិច នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដបាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន (​ផ្ញើរ​តាម​ក្រុមហ៊ុន​ដឹក​ជញ្ជូន​វិ​រៈ​ប៊ុ​ន​ថាំ​)​។ បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ នៅ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២២ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បន្ដ​ស្រាវជ្រាវ​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ទៀត និង​ឆែកឆេរ​ផ្ទះ​របស់​ជនសង្ស័យ​រក​ឃើញ គ្រាប់​អាវុធ​វែង​ចំនួន​០៧​គ្រាប់​។

ជនសង្ស័យ​ឃាត់ខ្លួន​រួម​មាន​៖
១- ឈ្មោះ ជា សុវណ្ណ​បញ្ច​កា ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ លក់ដូរ​តាម​អន​ឡាញ (​ជា​អ្នក​មក​ទទួល​គ្រឿងញៀន ផ្ញើរ​ពី​ភ្នំពេញ​ទៅ​ខេត្ដបាត់ដំបង​)​។
២- ឈ្មោះ ម៉​ម សា​វី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ (​ជា​ម្ចាស់​គ្រឿងញៀន ដែល​ផ្ញើរ​ពី​ភ្នំពេញ​ទៅ​ខេត្ដបាត់ដំបង និង​ក្រុង​ប៉ោយ​ប៉ែ​ត​)

វត្ថុ​តាង​ចាប់​យក​៖ ក្រាម​ពណ៌​ស ចំនួន​០៤​កញ្ចប់​ធំ​ល្មម​, ម្សៅ​ម៉ត់​ពណ៌​ស ចំនួន​០២​កញ្ចប់​តូច​, ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក ចំនួន​២៥០​គ្រាប់​, ថ្នាំ​គ្រាប់​ពណ៌​បៃតង ចំនួន​២០០​គ្រាប់​, ទូរស័ព្ទ​ចំនួន​០២​គ្រឿង​។
បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ