បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថា ក្លឹប Tottenham ស្វាគមន៍ជានិច្ចចំពោះការដាក់សំណើរទិញយក Dele Alli និង Matt Doherty។
កីឡាករ Dele Alli ត្រូវបានលោក Conte ដាក់អោយលេងនៅក្នុងទម្រង់របស់គាត់ ប៉ុន្តែមិនមានការបញ្ជាក់ណាមួយពីបុរសសញ្ជាតិអ៊ីតាលីរូបនេះ ថា Alli គឺជាកីឡាករសំខាន់សម្រាប់លោកនោះទេ។
ដោយឡែកសម្រាប់ Doherty គឺមិនមានតំណែងណាមួយនៅក្នុងទម្រង់របស់ Conte នោះទេ។ ហើយក្លឹប Spurs សប្បាយចិត្តក្នុងការលក់គាត់ ប្រសិនជាមានសំណើរសមស្របណាមួយនៅខែនេះ៕