បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មានកីឡា លោក Fabrizio Romano នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថា អគ្គនាយករបស់ក្លឹប AC Milan គឺលោក Paolo Maldini បាននិយាយថា “ពួកយើងបានពិភាក្សាជាមួយនឹងកីឡាករ Theo Hernandez និង Bennacer ចំពោះការបន្តកុងត្រាថ្មី។ ក្នុងនោះក្លឹបយើងក៏បានពិភាក្សាជាមួយនឹងកីឡាករ Rafael Leao”។
ក្នុងនោះលោក Maldini បន្ថែមទៀតថា “ផែនការបស់យើង គឺបន្តកុងត្រាថ្មីអោយសម្រាប់ពួកគេក្នុងពេលឆាប់ៗនេះ”៕