ចាប់ខ្លួន​មនុស្ស ៤​នាក់ ពី​បទ​កាប់​ឆ្ការ​គាស់​រាន​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​នៅ​ស្រុក​មោង​ប្ញ​ស្សី

0

បាត់ដំបង ៖ កាលពី​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​១៤​និង​០០​នាទី រសៀល ចំណុច​ភូមិ​មោង ឃុំ​មោង ស្រុក​មោងឫស្សី កំលាំង​ផ្នែក​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី សហការ​ជាមួយ​និង​កំលាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង បាន​ចុះ​អនុវត្តន៍​ដីកា​បញ្ជា​អោយ​ចូលខ្លួន​របស់​តុលាការ​ចំនួន​០៤​ដីកា ឃាត់ខ្លួន​ពិរុទ្ធជន​៤​នាក់​ចំនួន​០៤​នាក់​។

ពិរុទ្ធជន​៤​នាក់​រួម​មាន ៖
១.​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ​០២ ដ​.​ប​.​ខ ចុះ​ថ្ងៃ​ទី​០៧ មក​រា ២០២២ របស់​លោក ដួង សា​រ៉​ន ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង បញ្ជា​អោយ​ចូលខ្លួន​លើ​ឈ្មោះ ស៊ន ចិន្ដា ភេទ​ស្រី អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​បត់ ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី ជាប់​ពី​បទ​កាប់​ឆ្ការ​គាស់​រាន ឈូស​ឆាយ​ព្រៃ​លិច​ទឹក និង​ហ៊ុម​ព​ទ្ធ័​កាន់កាប់​ដី​ព្រៃ​លិច​ទឹក ប្រព្រឹត្ត​នៅ​ចំណុច​ស្ទឹង​កំបុត ភូមិ​អ្នកតា​ទ្វារ ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ ២០២១​។

២.​ដីកា​បញ្ជា​ឲ​ចូលខ្លួន​លេខ​០៣ ដ​.​ប​.​ខ ចុះ​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០២២ របស់​លោក ដួង សា​រ៉​ន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង បញ្ជា​អោយ​ចូលខ្លួន​លើ​ឈ្មោះ កែវ ស៊ី​ថា ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​បត់ ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី ជាប់​ពី​បទ កាប់​ឆ្ការ​គាស់​រាន ឈូស​ឆាយ​ព្រៃ​លិច​ទឹក និង​ហ៊ុម​ព​ទ្ធ័​កាន់កាប់​ដី​ព្រៃ​លិច​ទឹក ប្រព្រឹត្ត​នៅ​ចំណុច​ស្ទឹង​កំបុត ភូមិ​អ្នកតា​ទ្វារ ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ ២០២១​។

៣.​ដីកា​បញ្ជា​ឲ​ចូលខ្លួន​លេខ​០៤ ដ​.​ប​.​ខ ចុះ​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ ២០២២ របស់​លោក ដួង សា​រ៉​ន ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង បញ្ជា​អោយ​ចូលខ្លួន​លើ​ឈ្មោះ ឆាយ សុផល ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​គ្រៀ​ត ឃុំ​គារ ស្រុក​មោងឫស្សី ជាប់​ពី​បទ​កាប់​ឆ្ការ​គាស់​រាន ឈូស​ឆាយ​ព្រៃ​លិច​ទឹក និង​ហ៊ុម​ព​ទ្ធ័​កាន់កាប់​ដី​ព្រៃ​លិច​ទឹក ប្រព្រឹត្ត​នៅ​ចំណុច​ស្ទឹង​កំបុត ភូមិ​អ្នកតា​ទ្វា ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ ២០២១​។

៤.​ដីកា​បញ្ជា​ឲ​ចូលខ្លួន​លេខ​០៥ ដ​.​ប​.​ខ ចុះ​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ ២០២២ របស់​លោក ដួង សា​រ៉​ន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង បញ្ជា​អោយ​ចូលខ្លួន​លើ​ឈ្មោះ លក ប៉ន ភេទ​ប្រុស​អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​ចុង​សំ​ណាយ ឃុំ​ជ្រៃ ស្រុក​មោងឫស្សី ជាប់​ពី​បទ​កាប់​ឆ្ការ​គាស់​រាន ឈូស​ឆាយ​ព្រៃ​លិច​ទឹក និង​ហ៊ុម​ព​ទ្ធ័​កាន់កាប់​ដី​ព្រៃ​លិច​ទឹក ប្រព្រឹត្ត​នៅ​ចំណុច​ស្ទឹង​កំបុត ភូមិ​អ្នកតា​ទ្វារ ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២១​។

បច្ចុប្បន្ន ពិរុទ្ធ ជន​ទាំង​០៤​នាក់​ខាងលើ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​អនុវត្ត​តាម​ផ្លូវច្បាប់​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ