បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មានកីឡាក លោក Fabrizio Romano នៅថ្ងៃ៩ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថា Manchester United បានរៀបចំអោយកីឡាករ Amad Diallo ចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង។ ហើយក្នុងនោះក្លឹប Birmingham City កំពុងនាំមុខគេ ក្នុងចំណោមក្លឹប ៤ដែលចង់បានរូបគាត់។ ក្នុងនោះសម្រាប់ស្ថានការណ៍របស់ Anthony Martial គឺថាខាងក្លឹប Sevilla មិនអាចបង់ប្រាក់ថ្លៃកម្លាំងពលកម្ម បូករួមនឹងថ្លៃខ្ចីកីឡាករបាន។
សម្រាប់ Tuanzebe គឺមិនមានលក្ខខណ្ឌអោយទិញនោះទេ ប៉ុន្តែក្លឹប Napoli អាចនឹងមានតម្រូវការខ្ពស់នៅរដូវក្តៅ៕
Manchester United are prepared to let Amad Diallo leave on loan, Birmingham City leading the race over four other clubs. Anthony Martial situation: Sevilla can't play full salary plus loan fee. 🔴 #MUFC
No buy option for Tuanzebe but Napoli will have priority in the summer.
— Fabrizio Romano (@FabrizioRomano) January 9, 2022