បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fabrizio Romano នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថា លោកនាយក Mateu Alemany របស់ Barcelona បាននិយាយថា “ពួកយើងមិនអាចអាចចុះឈ្មោះ Ferran Torres បាននោះទេ។ ការអោយខ្ចីជើង Philippe Coutinho ទៅ Aston Villa នៅមិនទាន់គ្រប់គ្រាន់នោះទេ”។
លោកបានបន្ថែមថា “ប៉ុន្តែអាលូវនេះពួកយើងកំពុងធ្វើការដោះស្រាយបញ្ហានេះ ដើម្បីធ្វើអោយការចុះឈ្មោះ Ferran ទទួលបានជោគជ័យ។ ការពិភាក្សាកំពុងត្រូវបានធ្វើឡើង”៕