បុរស​ម្នាក់​តាំងខ្លួន​ជា​អ្នក​សារព័ត៌​មាន មក​ជួយ​ចរចារ​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ឆក់​លុយ ៥០០​ដុល្លារ ពី​ជន​រង​គ្រោះ​ដោយ​ប្រាប់​ថា “​យក​ទៅ​ចែក​អ្នក​សារ​ព័​ត៍​មាន​ផ្សេង​ទៀត​”

0

ភ្នំពេញ ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង រថយន្ត PRIUS ពាក់​ស្លាក​លេខ​ភ្នំពេញ 2BL-1658 បេ​ី​កបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ និង​នារី​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណេ​ី​រ​ជាមួយ ទៅ​បុក​ជាមួយ​ម៉ូតូ​ឌ្រី​ម​សង់ ពាក់​ស្លាក​លេខ​កណ្ដាល 1AC-7128 បណ្ដាល​ឲ្យ​ភាគី​ខាង​ម៉ូតូ​រង​របួស​មធ្យម​ទាំង​២​នាក់ ហេតុការណ៍​នេះ​កេ​ី​ត​ឡេ​ី​ង​នៅ​ចំណុច​លេ​ី​ស្ពាន​អាកាស​៥​មក​រា​(​ស្ពាន​អាកាស​តិច​ណូ​) សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​០១:៤០​នាទី​យប់​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២២​នេះ ។

ក្នុង​ហេតុ​ការ​នោះ​ក៏​មាន​បុរស​ម្នាក់​តាំងខ្លួន​ជា​អ្នក​សារព័ត៌មាន មក​ជួយ​ចរចារ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ហេ​ី​យ​ឆក់​យក​លុយ​៥០០$​ពី​អ្នក​រង​គ្រោះ​គេច​ទៅ​បាត់​ដោយ​ប្រាប់​ថា “​យក​ទៅ​ចែក​អ្នក​សារ​ព័​ត៍​មាន​ផ្សេង​ទៀត​” ៕

ប្រភព៖ San Prum