រក​ឃើញ​ទំនិញ​ខូចគុណភាព ១០៣.១០​គីឡូក្រាម ចរាចរណ៍​នៅ​លើ​ទីផ្សារ

0

មន្ត្រី​ក​.​ប​.​ប​. បាន​បន្ត​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​តាម​បណ្ដា​ផ្សារ និង​ហាង​លក់ទំនិញ​នានា​ស្ថិត​ក្នុង​ខេ​ត្បូងឃ្មុំ និង​ខេត្តក្រចេះ​នៅ​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២២​នេះ មុន​នឹង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​ចូល​មក​ដល់​។ បន្ទាប់​ពី​បាន​ធ្វេ​ី​ការ​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​រក​ឃេ​ី​ញ​ទំនិញ​មិន​អនុលោម​ចំនួន ១០៣.១០​គីឡូក្រាម ដាក់​ចរាចរ​នៅ​លេ​ី​ទីផ្សារ​។ បន្ទាប់​ពី​បាន​រក​ឃេ​ី​ញ​ទំនិញ​ខូចគុណភាព​ខាង​លេ​ី មន្ត្រី​ជំនាញ​បាន​ធ្វេ​ី​ការ​ដកហូត​យក​មក​រក្សា​ទុក​ដេ​ី​ម្បី​កម្ទេច​ចោល និង​បាន​ធ្វេ​ី​ការ​ពិន័យ​អន្តរការណ៍ ព្រមទាំង​បាន​ណែនាំ​ដល់​ម្ចាស់​ទំនិញ​ឱ្យ​បញ្ឈប់​ការ​ដាក​លក់ទំនិញ​មិន​អនុលោម​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF