Griezmann ជួប​សំណាងអាក្រក់​ក្រោយ​ការ​ប្រកួត

0

ក្រុម Atletico Madrid បាន​យកឈ្នះ​លើ Rayo Majadahonda ៥-០ នៅ​កីឡដ្ឋាន Estadio Wanda Metropolitano ក្នុង​ពានរង្វាន់ Copa del Rey កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ​មាន​ដំណឹង​អាក្រក់​មួយ​នៅ​ពេល​ដែល​កីឡាករ Antoine Griezmann បាន​រង​របួស​នៅ​ក្នុង​តង់​ទី​ពីរ​។

កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ បាន​ត្រលប់​មក​វិញ​ពីរ​បួស​ក្នុង​ការ​ប្រកួត​ទល់​នឹង​ក្រុម Real Madrid កាលពី​ខែធ្នូ ខណៈ​ដែល​រូបគេ​បាន​ចូល​ដល់​តង់​ទី​១ ដើម្បី​រក​គ្រាប់​បាល់​ទី​បួន​របស់ Los Rojiblancos​។

យ៉ាងណាមិញ ក្រុម​គ្រូពេទ្យ​បាន​បញ្ជាក់​ថា Griezmann បាន​ឆ្លងកាត់​ការ​ធ្វើតេស្ត​កាលពី​ថ្ងៃ​សុក្រ ដែល​បាន​បញ្ជាក់​ថា គាត់​បាន​រង​របួស​ភ្លៅ​ខាងស្តាំ​របស់​គាត់​ឡើង​វិញ​។

គួរ​រំលឹក​ថា Antoine Griezmann បាន​ទទួល​រង​របួស​សាច់ដុំ​នៅ​ភ្លៅ​ស្តាំ​របស់​គាត់ និង​បាន​សម្រាក​ព្យាបាល​អស់​ជា​ច្រើន​ខែ ដែល​ទើបនឹង​បាន​ចូលរួម​ប្រកួត​វិញ​ក្នុង​ស​ប្តា​ហ៍​នេះ​។

ទោះជា​យ៉ាងណា Atletico មិន​បាន​បញ្ជាក់​នៅឡើយ​ទេ អំពី​រយៈពេល​ដែល​កីឡាករ​វ័យ ៣០ ឆ្នាំ​រូប​នេះ នឹង​អវត្តមាន​ក្នុង​ការ​ប្រកួត LaLiga Santander របស់​ក្លឹ​ប​នៅ​ក្រៅ​ទឹកដី Villarreal នៅ​ថ្ងៃអាទិត្យ ហើយ​ភាគច្រើន​ទំនងជា​ការ​ប្រកួត Supercopa de Espana ផង​ដែរ​៕