ឪពុក​ម្តាយ​ប្រ​ហេ​ស​តែ​បន្តិច​! កូន​កំពុង​ពេញ​ស្រឡាញ់​ត្រូវ​ស្លាប់​ក្រោម​ដើម​ដូង

0

កំពង់ធំ​៖ កាលពី​ម៉ោង​ប្រមាណ ៤​រសៀល ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២២ មាន​ករណី​ក្មេង​ប្រុស​អាយុ ១១​ខែ​ម្នាក់ បាន​ស្លាប់​ដោយសារ​ដើម​ដូង​រលំ​ដួល​សង្កត់​ស្លាប់ នៅ​ចំណុច​ផ្ទះ​ក្មេង​ប្រុស​រង​គ្រោះ ស្ថិត​នៅ​ភូមិ​ខ្សាច់​ល្អិត ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ក្មេង​ប្រុស​រង​គ្រោះ​មាន​អាយុ ១១​ខែ មាន​ឪពុក​ឈ្មោះ ដំ និង​ម្តាយ​ឈ្មោះ ឈុ​ន​។ នៅ​ម៉ោង​កើតហេតុ​ខាងលើ​ខណៈ​ឪពុក​ម្តាយ​ក្មេង​ប្រុស​រង​គ្រោះ​បាន​ទៅ​ទិញ​កង់​រុញ​ពី​ផ្សារ​កំពង់ថ្ម​ឲ្យ​កូនដើម​ងាយស្រួល​និង​រុញ​ទៅ​រុញ​មក លុះ​ទិញ​យក​មក​ដល់​ផ្ទះ​មួយសន្ទុះ ពីរ​នាក់​ប្តី​ប្រពន្ធ​ក៏​នាំ​គ្នា​ឡើងផ្ទះ ដោយ​ទុក​កូនប្រុស​នៅ​និង​ដី​ឲ្យ​ក្មួយ​ដែល​ដែល​មាន​អាយុ​៧​ទៅ​៨​ឆ្នាំ​រុញ​កង់​ទៅ​មក​ទៅ​មក​ដើម្បី​កុំ​ឲ្យ​ក្មេង​យំ មួយសន្ទុះ​ក្រោយមក​ទៀត ក្មេង​ប្រុស​ដែល​ត្រូវ​បងជីដូនមួយ​នៃ​ក្មេង​ប្រុង​រង​គ្រោះ បាន​ទុក​ប្អូន​នៅ​លើ​កង់​រុញ​ក្បែរ​ដើម​ដូង តែ​ពេល​នោះ​ជា​អកុសល ដើម​ដូង​រលំ​គ្រាំ​ង ឲ្យ​ធាងដូង​បោក​ចំ​ក្មេង​ប្រុស បណ្តាល​ឲ្យ​ស្លាប់​។ ដើម​ដូង​ដែល​ដួល​រលំ​នោះ គឺ​ដូង​ឪពុក​ម្តាយ​របស់​ក្មេង​ប្រុស​រង​គ្រោះ​ផ្ទាល់ គី​ដាក់​ក្តា​ជញ្ជាំង​ផ្នែក​និង​ដើម​ដូង​៕