បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថា កីឡាករ Gareth Bale អាចនឹងពិចារណាក្នុងការចូលនិវត្តន៍នៅរដូវក្តៅនេះ ប្រសិនជាក្រុមជម្រើសជាតិវ៉ែលមិនអាចឡើងទៅលេង បាល់ទាត់ពិភពលោក ២០២២បាននោះទេ។
កីឡាករវ័យ ៣២ឆ្នាំរូបនេះ កំពុងជិតនឹងអស់កុងត្រាជាមួយនឹងក្លឹប Real Madrid ហើយវាក៏អាចជាការសម្រេចចិត្តមួយ ក្នុងការបញ្ចប់អាជីពជាកីឡាករបាល់ទាត់។ ការបញ្ចប់អាជីពនេះ វាល្អជាការដែលគាត់ត្រូវស្វែងរកក្លឹបថ្មី ប្រសិនជាក្រុមជម្រើសជាតិរបស់ខ្លួនមិនអាចស្វែងរកកៅអីមួយទៅលេងនៅប្រទេសកាតាបាននោះ៕