David Edwards អតីតខ្សែបម្រើ Wolverhampton Wanderers បានសរសើរចំពោះទម្រង់លេងរបស់ Max Killman អំឡុងពេលពួកគេទទួលជ័យជម្នះក្រៅដី ១-០ ទល់នឹង Manchester United ។
កីឡាករ Killman វ័យ ២៤ ឆ្នាំបានលេងជាប្រចាំសម្រាប់ Wolves តាំងពីរដូវកាលមុន ហើយបានចាប់ផ្តើមនៅផ្នែកខាងស្តាំនៃខ្សែការពារទាំងបីនាក់ទល់នឹង Manchester United ។ Killman ទទួលរងការគំរាមកំហែងឥតឈប់ឈរនៅផ្នែកខាងស្ដាំ ហើយបានធ្វើការការពារដ៏អស្ចារ្យក្នុងការទទួលបានជ័យជម្នះនោះ។
Killman បានព្យាយាមបិទ Cristiano Ronaldo តាំងពីនាទីដំបូង។ Edwards បាននិយាយថា៖ «ខ្ញុំក៏ត្រូវតែសរសើរ Max Kilman ដែរ។ តាំងពីនាទីដំបូងពេលដែលគាត់ព្យាយាមបិទ Cristiano Ronaldo មិនសូវមានកីឡាករណាធ្វើបែបនេះបានទេ ព្រោះ Ronaldo គឺមិនងាយនឹងមានអ្នកណាអាចបិទបានឡើយ។ អស្ចារ្យណាស់ដែលឃើញក្រុមនេះកាន់តែប្រសើរឡើង ហើយពួកគេមានលទ្ធភាពរកគ្រាប់បាល់បានទៀត»៕