បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថា Manchester United បានរៀបចំនៅការអោយប្រាក់ពលកម្មរបស់ Paul Pogba រហូតដល់ទៅ ៥០ម៉ឺនផោន ក្នុងមួយសប្តាហ៍។
កុងត្រាមួយនេះអាចធ្វើអោយ Pogba ក្លាយជាកីឡាករនៅក្នុងប្រវត្តិសាស្ត្ររបស់ក្របខណ្ឌអង់គ្លេស ដែលជាកីឡាកររបស់ Man Utd មានប្រាក់ពលកម្មថ្លៃជាងគេ។ ហើយវាក៏ជាយុទ្ធសាស្ត្រមួយធ្វើអោយក្លឹប Juventus, PSG និង Real Madrid អស់សង្ឃឹមក្នុងការតាមប្រម៉ាញ់យករូបគេ។
គួរបញ្ជាក់ថា Pogba អាចនឹងចុះកុងត្រា ជាមួយនឹងក្លឹបផ្សេងទៀតដែលមិនស្ថិតនៅក្នុងក្របខណ្ឌអង់គ្លេសនៅខែនេះ បន្ទាប់ពីកុងត្រារបស់គាត់នៅទឹកដី Old Trafford នឹងត្រូវបញ្ចប់នៅ ៦ខែទៀត៕