ជា​កីឡាករ​ដំបូង​មក​កាន់​ក្លឹ​ប​អ្នកមាន​ជាន់​ថ្មី​!!

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ GOAL នៅ​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២២​នេះ បាន​អៅ​យ​ដឹង​ថា Kieran Trippier នឹង​ផ្លាស់​ប្តូរ​ទៅ​កាន់​ក្លឹ​ប Newcastle ក្នុង​តម្លៃ ១២​លាន​ផោន​។ ក្នុង​នោះ​កីឡាករ​វ័យ ៣១​ឆ្នាំ រូប​នេះ នឹង​ចុះ​កុងត្រា​រយៈពេល ២​ឆ្នាំ កន្លះ​ជាមួយនឹង​ក្លឹ​ប​អ្នកមាន​ជាន់​ថ្មី Newcastle ហើយ​ជា​កីឡា​ដំបូង​ដែល​ក្លឹ​ប​បាន​ចុះ​កុងត្រា​ផង​ដែរ​។

ក្លឹ​ប Newcastle សង្ឃឹមថានឹង​អាច​ចុះ​កុងត្រា​យក​កីឡាករ​បន្ថែម​ទៀត​នៅ​ខែមករា​នេះ ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ក្នុង​ក្រប​ខណ្ឌ​អង់គ្លេស​៕