បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថាក្លឹប Arsenal ទទួលស្វាគមន៍ជានិច្ចចំពោះសំណើរណាមួយដែលចង់បាន Pierre-Emerick Aubameyang។
កីឡាករវ័យ ៣២ឆ្នាំរូបនេះ មិនបានលេងអោយក្លឹប ចាប់តាំងពីគាត់បានធ្វើខុសវិន័យរបស់ក្លឹបកាលពីដើមខែធ្នូ ហើយក៏ត្រូវដកចេញពីប្រធានក្រុមទៀតផង។
Aubameyang គឺនៅ AFCON ប៉ុន្តែក្លឹប Arsenal នឹងធ្វើការពិចារណក្នុងការលក់រូបគាត់ នៅរដូវរងានេះ ប្រសិនជាមានការដាក់សំណើរណាមួយដែលសមរម្យ៕