រក​ឃើញ ៥​កន្លែង​ទៀត​ហើយ​!! លក់​សាំង​មិន​គ្រប់​លី​ត្រ

0

ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២២ មន្ត្រី​ជំនាញ ក​.​ប​.​ប​. សាខា​ខេត្តកណ្ដាល ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តកំពង់ធំ និង​រាជធានី​ភ្នំពេញ​បាន​បន្ត​ប្រតិបត្តិការ​ការពារ​ផលប្រយោជន៍​ជូន​អ្នក​ប្រើប្រាស់ និង​ទប់ស្កាត់​អំពើ​មិន​សុចរិត​ក្នុង​ធុរកិច្ច​ប្រេងឥន្ធនៈ​តាម​រយៈ​ការ​ចុះ​ត្រួតពិនិត្យ​តាម​បណ្ដា​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ​ស្ថិត​ក្នុងស្រុក​ខ្សាច់កណ្ដាល​នៃ​ខេត្តកណ្ដាល ស្រុក​រមាស​ហែក​នៃ​ខេត្តស្វាយរៀង ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​នៃ​ខេត្តសៀមរាប ស្រុក​បារាយណ៍​និង​ស្រុក​ស​ន្ទុ​ក​នៃ​ខេត្តកំពង់ធំ និង​រាជធានី​ភ្នំពេញ​។ យោង​តាម​លទ្ធផល ឃើញ​ថា​មាន​ដេប៉ូ​ចំនួន ១៤​ទីតាំង​ក្នុង​ចំណោម​ស្ថានីយ​/​ដេប៉ូ​ចំនួន ២៦​ទីតាំង​ដែល​បាន​ត្រួតពិនិត្យ​មិន​មាន​ភាព​អនុលោម និង​មន្ត្រី​ជំនាញ​ធ្វើការ​ពិន័យ​ទៅ​តាម​នីតិវិធី​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF