បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថាខ្សែបម្រើសរបស់ក្លឹប Juventus គឺ Aaron Ramsey បានបដិសេធនៅការចង់នាំរូបគាត់ទៅកាន់ទឹកដីអង់គ្លេសវិញដោយក្លឹប Burnley។
កីឡាកររូបនេះ បានឈានចូលដល់អាយុ ៣១ឆ្នាំ នៅខែនេះ។ លោក Sean Dyche បានសម្លឹងឃើញនៅកីឡាករវ័យកណ្តាលរូបនេះ ដើម្បីមកចូលរួមជាមួយខ្លួន ធ្វើការប្រកួតប្រជែងនៅក្របខណ្ឌអង់គ្លេស។
ទោះបីជាយ៉ាងណាក៏ដោយ Ramsey បានចំណាយពេលប្រមាណ ១១ឆ្នាំ នៅក្លឹប Arsenal មុននឹងទៅចូលរួមជាមួយនឹង Juventus កាលពីឆ្នាំ២០១៩។ គាត់បានធ្វើការបដិសេធចំពោះក្លឹប Burnley ហើយនឹងបន្តស្នាក់នៅជាមួយនឹងក្លឹប Juventus ខណៈកុងត្រារបស់គាត់នឹងផុតនៅឆ្នាំ ២០២៣៕