បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Le Parisien នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថា PSG អាចនឹងយល់ព្រមធ្វើការផ្លាស់ប្តូរកីឡាករជាមួយនឹងក្លឹប Juventus ដោយកីឡាករ Mauro Icardi និង Moise Kean។
កីឡាករ Icardi ត្រូវបានបាត់បងឪកាសក្លាយជាកីឡាករជម្រើសដំបូងនៅក្លឹប PSG ហើយរូបគេមានបំណងត្រលប់ទៅកាន់ប្រទេសអ៊ីតាលី ជាមួយនឹង Juventus។ ស្របពេលដែលក្លឹបមួយនេះ អាចនឹងលក់ Alvaro Morata ទៅកាន់ក្លឹប Barcelona។
ក្លឹបនៅអ៊ីតាលីមួយនឹងមិនអាចនឹងផ្តល់នៅប្រាក់តាមតម្លៃដែល PSG ចង់បាន ដូច្នេះ ការផ្តល់ Kean បន្ថែម គឺជាជម្រើសមួយផងដែរ៕