ភ្នំពេញ៖ នេះបើយោងតាមលិខិតមួយច្បាប់របស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងអំពីការបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ និងការបើកដំណើរការបង្រៀន និងរៀននៅកម្រិតមត្តេយ្យសិក្សា សម្រាប់កុមារចាប់ពីអាយុ៣ឆ្នាំ ទៅអាយុក្រោម៦ឆ្នាំ និងកម្មវិធីអប់រំកុមារតូចគ្រប់រូបភាព ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២តទៅ៕
