Ferdinand៖ ខ្សែប្រយុទ្ធ​ម្នាក់​នេះ​មិន​សប្បាយចិត្ត​ទេ​!

0

វីរបុរស​បាល់ទាត់​អង់គ្លេស​លោក Rio Ferdinand បាន​និយាយ​ថា កាយវិការ​របស់​ខ្សែប្រយុទ្ធ Marcus Rashford ហាក់បីដូចជា​បញ្ជាក់​ហើយ​ថា​គេ​មិនសូវ​សប្បាយចិត្ត និង​កំពុង​មានការ​ព្រួយបារម្ភ​ថា ខ្លួនឯង​អាច​មិនសូវ​មាន​នាទី​ចូល​លេង​ច្រើន​ជាង​មុន ក្រោម​ការ​ដឹកនាំ​របស់​លោក Ralf Rangnick ។

កាលពី​យប់​ថ្ងៃ​ទី​៣ ខែមករា​កន្លង​ទៅ​នេះ​គឺ Manchester United បាន​ចាញ់ Wolves ១ ទល់​នឹង​០ ក្នុង​ដី​ខ្លួនឯង​ដែល​ធ្វើ​ឲ្យ​ផ្ទុះ​ការ​រិះគន់​ជា​ហូរហែ បើ​ទោះបីជា​នេះ​ជា​បរាជ័យ​លើក​ដំបូង​ក្រោម​ការ​ដឹកនាំ​របស់​លោក Rangnick ក៏​ដោយ​។

ខណៈនោះ​ដែរ គេ​មើលឃើញ​ថា Marcus Rashford ហាក់បីដូចជា​ជួប​បញ្ហា​បន្ទាប់​ពី​ត្រូវ​គ្រូ​ប្ដូរ​ចូល​នៅ​តង់​ទី​២​។ កីឡាករ​រូប​នេះ​លេង​បាល់ ដូច​គ្មាន​ព្រលឹង​ក្នុង​ខ្លួន​។

លោក Rio Ferdinand បាន​ថ្លែងប្រាប់ FIVE ថា​៖ «​ភាសា​កាយវិការ​គឺជា​បញ្ហា​មួយ​។ Marcus Rashford បាន​ប្ដូរ​ចូល​ហើយ​អ្នក​រំពឹង​ទុក​ថា​គេ​នឹង​លេង​បាន​ល្អ​។ ពេល​ខ្លះ​ខ្ញុំ​មើលឃើញ​ថា​គេ​ធ្វើ​ឲ្យ​គេ​របូត​បាល់​ពី​ជើង ហើយ​កាយវិការ​គេ​ពេល​នោះ​គឺ​ខ្ញុំ​មិន​ចង់​ឃើញ​ទេ​។ ប្រហែលជា​មក​ពី​គេ​មិន​សប្បាយចិត្ត​ដែល​មិន​បាន​លេង ប៉ុន្តែ​អ្នក​ត្រូវ​តែ​ទុក​រឿង​នោះ​មួយ​ឡែក​។ ប្រហែលជា​គេ​មាន​អារម្មណ៍​ថា​មិនសូវ​ទទួល​បាន​ឱកាស​ដែល​គេ​សមគួរ​នឹង​បាន​៕