រថយន្ត ២​គ្រឿង​បុក​គ្នា​ពេញទំហឹង ហើយ​ក្រឡាប់​កិន​ពីលើ​ម៉ូតូ

0

កំពង់ស្ពឺ​៖ កាលពី​វេលា​ម៉ោង​០៨:៤០​នាទី​ព្រឹក ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំនុច​ផ្លូវ​ក្រាល​កៅស៊ូ​លេខ​46 ចន្លោះ​គីឡូម៉ែត្រ​លេខ 00-01 ត្រង់​ចំណុច​ភូមិ​ទី​3 ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយ​រថយន្ត​បុក​រថយន្ត​ហើយក៍​ជ្រុល​ទៅ​កិន​ម៉ូតូ​មួយ​គ្រឿង​បណ្ដាល​ឱ្យ​ក្រឡាប់​ខ្ទាត​ទៅ​ប៉ះ​នឹង​ម៉ូតូ​រឺ​ម៉ក​មួយ​គ្រឿង​ថែម​ទៀត​បណ្ដាល​ឱ្យ​របួសធ្ងន់ 2 នាក់​និង​ស្រាល 2 នាក់​ប្រុស​។

បើ​យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​មាន​រថយន្ត​01​គ្រឿង ម៉ាក​HINO ពណ៌​ក្រហម គ្មាន​ស្លាក​លេខ អ្នកបើកបរ​មិន ស្គាល់​អត្តសញ្ញាណ​(​ចុះ​រត់គេច​) ដែល​បើកបរ​ពី​ទិស​ខាង​លិចទៅ​ខាងកើត ដល់​ចំណុច​ខាងលើ​បាន​បុក​រថយន្ត​01​គ្រឿង ម៉ាក​KIA ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​2K-3954 បើកបរ​ដោយ​ឈ្មោះ ម៉ា​ន កូ​ម៉ា​ន់ ភេទ​ប្រុស អាយុ​28​ឆ្នាំ និង​អ្នក​រួម​ដំណើរ​03​នាក់​ប្រុស ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា​។ រួច​រថយន្ត HINO​កិន​ម៉ូតូ​01​គ្រឿង ម៉ាក​ហុងដា​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CM-2403 អ្នកបើកបរ​ដោយ​ឈ្មោះ ទួន ធា​រ៉ា ភេទ​ប្រុស​អាយុ​18​ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ (​របួសធ្ងន់​)​ដែល​ឈប់​នៅ​ចិញ្ចើម​ផ្លូវ​ខាងស្តាំ បន្ទាប់​មក​រថយន្ត​ម៉ាក​KIA ក្រឡាប់​ខ្ទាត​ទៅ​ប៉ះ​ម៉ូតូ​រ៉ឺ​ម៉ក​01​គ្រឿង បើកបរ​ដោយ​ឈ្មោះ ព្រំ ធី ភេទ​ប្រុស អាយុ​29​ឆ្នាំ និង​អ្នក​រួម​ដំណើរ​ឈ្មោះ ព្រំ អូន ភេទ​ប្រុស អាយុ​15​ឆ្នាំ​(​របួសស្រាល​) ទាំង​02​នាក់ នៅ​ភូមិ​ទី​3 ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាល​ឲ្យ របួស​ចំនួន​04​នាក់​ប្រុស ធ្ងន់​02​នាក់​(​រឿ​ន ភា​រុណ និង​ទួន ធា​រ៉ា​) ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​ត្រែង​ត្រ​យឹ​ង​។ ខូចខាត​រថយន្ត​02​គ្រឿង​ស្រាល​ម៉ូតូ​02​គ្រឿង ស្រាល​01​គ្រឿង​។ ខូចខាត​សម្ភារៈ​លក់ដូរ​មួយ​ចំនួន​របស់​ឈ្មោះ ផា​ន់ ណា​ន់ ភេទ​ស្រី អាយុ​39​ឆ្នាំ ,​ឈ្មោះ សួង សុធី ភេទ​ស្រី អាយុ​52​ឆ្នាំ និង​ឈ្មោះ ប៉ុ​ត ស្រី​ពៅ ភេទ​ស្រី អាយុ​38​ឆ្នាំ ទាំង​03​នាក់​នៅ​ភូមិ​ទី​3 ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

ករណី​នេះ កម្លាំង​នគរបាល​កំពុង​សម្រួល​ចរាចរណ៍​នៅ​កន្លែង​កើតហេតុ​។ ចំពោះ​វត្ថុ​តាង​រថយន្ត​ទាំង​02​គ្រឿង និង​ម៉ូតូ​02​គ្រឿង កំពុង​រៀបចំ​ស្ទូច​ចេញ យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រែង​ត្រ​យឹ​ង ដើម្បី​រង​ចាំ​ប្រគល់​ឲ្យ​ជំនាញ​ដោះស្រាយ​តាម​នីតិវិធី​៕

ប្រភព៖ សហការី