ក្លឹ​ប​ធំ​ចំនួន ៤ នាំ​គ្នា​ប្រជែង​យក Rudiger

0

បរទេស​៖ ខ្សែការពារ​ក្លឹ​ប​Chelsea មាន​សិទ្ធិ​ក្នុង​ការ​ពិភាក្សា​ជាមួយនឹង​ក្លឹ​ប​បាល់ទាត់​ផ្សេង​ទៀត​នៅ​មុន​កុងត្រា​បញ្ចប់​។

នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Sky Sport នៅ​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា Real Madrid, Paris Saint-Germain, Bayern Munich និង Juventus សុទ្ធតែ​បាន​ធ្វើការ​ទំនាក់ទំនង​ជាមួយនឹង​កីឡាករ Antonio Rudiger​។

ខ្សែការពារ​ក្លឹ​ប Chelsea រូ​ន​នេះ អាច​ធ្វើការ​ពិភាក្សា​ជាមួយនឹង​ក្លឹ​ប​ផ្សេង​ទៀត​បាន មុន​ពេល​ដែល​កុងត្រា​របស់​គាត់​នៅ​ទឹកដី Stamford Bridge នឹង​ត្រូវ​បញ្ចប់​នៅ​ចុងរដូវ​កាល​នេះ​។

មាន​ក្លឹ​ប​ធំ​ៗ​នៅ​តំបន់​អឺរ៉ុប​ជា​ច្រើ​បាន​តាម​សម្លឹង​មើល និង​ចង់​កីឡាករ​សញ្ជាតិ​អា​ឡឺ​ម៉​ង់​រូប​នេះ ក្នុង​គោលបំណង​យក​គេ​ចេញពី​ទឹកដី​អង់គ្លេស​៕